មាតិកា
ការចុះពិនិត្យ និងប្រមូលទិន្នន័យការទិញ-លក់បន្លែរវាងកសិករឈ្មោះ ប៊ុត នឿន ស្ថិតនៅភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់
ចេញ​ផ្សាយ ០១ មេសា ២០២៣
51
ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារការិយាល័យផែនការ គណនេយ្យ បានចុះពិនិត្យ និងប្រមូលទិន្នន័យការទិញ-លក់បន្លែរវាងកសិករឈ្មោះ ប៊ុត នឿន ស្ថិតនៅភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ និងអ្នកទិញបន្លែឈ្មោះ ឃុន សុខុម ដែលមានហាងលក់បន្លែ ស្ថិតនៅក្រោយស្ថានីយ៍ប្រេងPTT អូរបី សង្កាត់៤ ក្រុងព្រះសីហនុ។ ជាលទ្ធលផល ការទិញ-លក់បន្លែក្នុងសប្តាហ៍នេះ បានចំនួន ៥០គីឡូក្រាម ក្នុងនោះមានបន្លែដូចជា សណ្តែកកួ ស្ពៃក្រញ៉ាញ់ ត្រសក់ ត្រប់វែង ម្រះ មើមឆៃថាវ ត្រឡាច និងប៉េងប៉ោះ ក្នុងតម្លៃទីផ្សាសមរម្យ ហើយការទិញ-លក់បន្លែនេះ នឹងកម្មង់ជាបណ្តើៗរហូត។
ចំនួនអ្នកចូលទស្សនា
Flag Counter