ចេញផ្សាយ ០១ មេសា ២០២៣
49
ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣
ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើចំនួន ៤នាក់ សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ចំនួន២នាក់ បានចុះពិនិត្យផ្ទៀងផ្ទាត់ និងវាស់វែងឈើអារឡាំង CHAN FUTA (Afzelia Quanzensis)នៅក្នុងបរិវេណកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលបាននាំចូលពីប្រទេស មួហ្សាំប៊ិច របស់ក្រុមហ៊ុនអេហ្វអេហ្វឌី ហ្វើនីឈ័រ ឯ.ក។ ជាលទ្ធផល នៃការចុះពិនិត្យ ផ្ទៀងផ្ទាត់វាស់វែង ជាក់ស្តែង តាមលិខិតអនុញ្ញាតដឹកជញ្ជូនផលអនុផលព្រៃឈើ របស់រដ្ឋបាលព្រៃឈើ និងតារាងវេចខ្ចប់របស់ក្រុមហ៊ុន ដែលបានផ្ទុកក្នុងកុងតឺន័រ ចំនួន ៦ទូ ដែលមានចំនួន ១១៨៨ដុំ មានបរិមាណចំនួន ១០៥ម៉ែត្រត្រីគុណ៨០០។