ចេញផ្សាយ ០១ មេសា ២០២៣
42
ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣
លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យទីតាំងសុំបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកខ្នាតតូច ១កន្លែង ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថាទីតាំងនេះ មានលក្ខណៈសមស្រប ឆ្ងាយពីទីប្រជុំជន ការសាងសង់រោងចិញ្ចឹមស្របតាមលក្ខណៈបច្ចេកទេស មានប្រព័ន្ធភ្លើង ទឹក ប្រើប្រាស់គ្រប់គ្រាន់ មានផ្លូវសំរាប់ធ្វើដំណើរ ចេញ ចូលបាន។