ចេញផ្សាយ ០១ មេសា ២០២៣
78
ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣
លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានគ្រូឧទ្ទេសនាមក្នុងវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយស្តីពី ស្ថានភាពការអភិរក្សអណ្តើកសមុទ្រដល់កងកំលាងកងការពារកោះពូឡូវ៉ៃ ក្រោមកិច្ចសហការរៀបចំរវាងខណ្ឌរដ្ឋបាលជលផលកំពង់សោម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងការពារកោះពូឡូវ៉ៃលេខ៥ នៃបញ្ជាការដ្ឋានកងការពារកោះឆ្នេរ ក្រោមការជួយឧបត្ថម្ភគាំទ្រដោយ អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ដោយមានអ្នកចូលរួមចំនួន ៤០នាក់ ស្រី២នាក់។