មាតិកា
ការចូលរួមពិធីប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិវាល​ ភូមិចាំស្រី និងភូមិក្រាំងអាត់
ចេញ​ផ្សាយ ២៩ មីនា ២០២៣
44
ថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំលោក អ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា បានចូលរួមពិធីប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិវាល​ ភូមិចាំស្រី និងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរឃុំសង្កាត់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្បាលដីបិទផ្សាយសរុបមានចំនួន ៦៩០ក្បាលដី និង ៦៥ក្បាលដីគ្មានទិន្នន័យព្រោះម្ចាស់ដីមិនទាន់មកបំពេញឯកសារព័ត៌មាន។ ក្បាលដីទាំងអស់អត់មានជាន់លើគម្របព្រៃឆ្នាំ២០០២ នោះទេ។
ចំនួនអ្នកចូលទស្សនា
Flag Counter