ចេញផ្សាយ ២៤ មីនា ២០២៣
53
ថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមវេទិកាសាធារណៈថ្នាក់ជាតិលើកទី២ ស្តីពី "ការពង្រឹងអភិបាលកិច្ចល្អ និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តភាព" ក្រោមប្រធានបទ "អភិបាលកិច្ចល្អក្នុងវិស័យជលផលប្រកបដោយនិរន្តភាព" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្ដមអភិបាលរាជធានី ខេត្តក្រសួងកសិកម្ម រដ្ឋបាលជលផលសហគមន៍នេសាទ ខណ្ឌរដ្ឋបាលជលផលទន្លេសាប និងតំបន់ឆ្នេរ ស្ថិតនៅសណ្ឋាគារសុខាភ្នំពេញ។