ចេញផ្សាយ ២៤ មីនា ២០២៣
49
ថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តី ចុះពិនិត្យមើលការដាំពោតរបស់កសិករឈ្មោះ ផាន់ ភី ជាប្រធានបណ្តុំអាជីវកម្មដំណាំបន្លែ ស្ថិតនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយគាត់បានដាំពោតលើផ្ទៃដីប្រមាណ ៤០០ម៉ែត្រការេ៉ បានប្រមូលផលជាបណ្តើរៗ។ ក្រុមការងារមន្ទីរ បានផ្តល់ការណែនាំ បន្ទាប់ពីប្រមូលផលរួច ត្រូវដាំដំណាំឆ្លាស់ ដើម្បីបង្កើនគុណភាពដី និងបច្ចេកទេសដាំបន្លែផ្សេងៗទៀត ហើយត្រូវសិក្សាទីផ្សារមុនការដាំដុះ។