ចេញផ្សាយ ១៧ មីនា ២០២៣
43
ថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលាប្រឹក្សាយោបល់ ស្តីពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល” ក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និង លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលក្រុង-ស្រុក មន្រ្តីមកពីមន្ទីរពាក់ព័ន្ធក្នុងខេត្ត ជាពិសេសផលិតករ ពាណិជ្ជករ និងអជីវករក្នុងខេត្តព្រះសីហនុជាច្រើនរូប។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយព័ត៌មាន និងពង្រឹងសមត្ថភាពអ្នកផលិតក្នុងខេត្តកោះកុងឱ្យអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនប្រកបដោយស្តង់ដារដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក កាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូល ជាពិសេសនាំចេញផលិតផលខ្មែរទៅទីផ្សារអន្តរជាតិ។