មាតិកា
ការចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ២០២៣ រៀបចំដោយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI)
ចេញ​ផ្សាយ ១៧ មីនា ២០២៣
43
ថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ញ៉ុញ អ៊ុក នាយ សង្កាត់រដ្ឋបាលជលផលមិត្តភាព នៅ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ២០២៣ រៀបចំដោយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) នៅភ្នំពេញ។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបង្ហាញពីសមទ្ធិផលសម្រេចបានក្នុងឆ្នាំ២០២២ និងពិភាក្សាអំពីបញ្ហា ប្រឈមនានាដែលបានជួបប្រទះ រួមទាំងបង្ហាញជូននូវផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ដោយមានការចូលរួមពីខណ្ឌរដ្ឋបាលជលផល កោះកុង កំពង់សោម កែប កំពត និងអង្គការដៃគូ និង មានសមាសភាពចូលរួមមកពីតំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលជលផល និង រដ្ឋបាលជលផល។
ចំនួនអ្នកចូលទស្សនា
Flag Counter