មាតិកា
ការចូលរួមប្រជុំស្តីពីការសុំចេញបណ្ណ័សំគាល់ម្ចាស់អចលនវត្ថុរបស់ប្រជាពលរដ្ឋនៅស្រុកកំពង់សីលា
ចេញ​ផ្សាយ ១៦ មីនា ២០២៣
97
ថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចូលរួមប្រជុំស្តីពីការសុំចេញបណ្ណ័សំគាល់ម្ចាស់អចលនវត្ថុរបស់ប្រជាពលរដ្ឋនៅស្រុកកំពង់សីលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ បន្ទាប់ពីធ្វើបទបង្ហាញពីមន្រី្តភូមិបាលស្រុក និងផ្ទៀងផ្ទាត់ឯកសារគតិយុត្តរួចមក ឯកឧត្តមអភិបាលខេត្តសម្រេច÷ -ចុះបញ្ជីសំគាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ១១៨គ្រួសារ ស្មើនឹង ១៤៦ក្បាលដី នៅភូមិក្រាំអាត់ និងភូមិចាំស្រី។ -ចុះបញ្ជីសំគាល់អចលនវត្ថុជូនប្រជាពលរដ្ឋស្របតាមអនក្រ លេខ៥១ អនក្រ ជូនប្រជាពលរដ្ឋនៅភូមិអូរតាហយ។
ចំនួនអ្នកចូលទស្សនា
Flag Counter