ចេញផ្សាយ ១៦ មីនា ២០២៣
40
ថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣
លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ និងលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមកិច្ចប្រជុំដោះស្រាយបណ្ដឹងតវ៉ាដែលទទួលបានក្នុងអំឡុងពេលនៃការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិន័ច្ឆ័យរយៈពេល ១៥ថ្ងៃ គិតចាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកលៀម សុដា អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមអង្កភាពជំនាញពាក់ព័ន្ធ។