ចេញផ្សាយ ១៥ មីនា ២០២៣
49
ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំលោក គីវ ចាន់មករា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានមកចូលរួមពិធីបើកមហាសន្និបាតបូកសរុបការងារសហគមន៍កសិកម្មឆ្នាំ២០២២ និងលើកទឹសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបិទពិធីមហាសន្និបាតបូកសរុបការងារសហគមន៍កសិកម្មឆ្នាំ២០២២ និងលើកទឹសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោក-លោកស្រី តំណាងមកពីមន្ទីរ និងសហគមន៍ទាំង ២៥រាជធានីខេត្ត នៅសាលប្រជុំសែនពិដោរនៃអាគារផ្ការំដួលទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។