ចេញផ្សាយ ១០ មីនា ២០២៣
44
ថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមចុះពិនិត្យទីតាំងជាក់ស្តែងលើសំណើសុំសាងសង់អ៊ូរទូកជួសជុលទូក កាណូត និងនាវាគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអង្កភាពជំនាញពាក់ព័ន្ធ។