ចេញផ្សាយ ០៨ មីនា ២០២៣
45
ថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ លោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ ដឹកនាំនាយផ្នែកទាំង២ បានចូលរួមបិទកិច្ចប្រជុំបូកសរុបការងារព្រៃឈើឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលព្រៃឈើ និងសត្វព្រៃ រាជធានីភ្នំពេញ ដោយមានការចូលរួមពីខណ្ឌរដ្ឋបាលព្រៃឈើទាំង ២៥រាជធានី/ខេត្ត។