ចេញផ្សាយ ០៧ មីនា ២០២៣
52
ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ លោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ ដឹកនាំនាយផ្នែកទាំង២ បានចូលរួមកិច្ចប្រជុំបូកសរុបការងារព្រៃឈើឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលព្រៃឈើ និងសត្វព្រៃ(ភ្នំពេញថ្មី) រាជធានីភ្នំពេញ ដោយមានការចូលរួមពីខណ្ឌរដ្ឋបាលព្រៃឈើទាំង ២៥រាជធានី/ខេត្ត។