ចេញផ្សាយ ០៣ មីនា ២០២៣
58
ថ្ងៃសុក្រ ១៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំលោក សុខ រិទ្ធី ប្រធានការិយាល័យកសិឧស្សាហកម្ម ចូលរួមកិច្ចប្រជុំស្ដីពី ការអនុវត្តទម្រង់លក្ខខ័ណ្ឌវិនិច្ឆ័យក្នុងការចាត់ថ្នាក់គម្រោងសម្បទានដីសេដ្ឋកិច្ច ក្រោមអធិបតីភាពឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ច។ ដោយមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង ១៩ខេត្ត ដែលមានគម្រោងសម្បទានដីសេដ្ឋកិច្ច។