ចេញផ្សាយ ០១ មីនា ២០២៣
44
ថ្ងៃពុធ ១០កើត ខែជល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣
លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមប្រជុំ សាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងកោះរ៉ុង កិច្ចប្រជុំដឹកនាំដោយលោក ឌុច សុខុម ប្រធានក្រុមប្រឹក្សាក្រុងកោះរ៉ុង និងលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង ដោយមានការអញ្ចើញចូលរួមពី សមាជិកក្រុមប្រឹក្សាក្រុងលោក លោកស្រីជាអភិបាលរងក្រុង នាយក នាយករង រដ្ឋបាល ការិយាល័យជំនាញ កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានមន្រ្តីរដ្ឋបាលក្រុង និងការិយាល័យជំនាញជុំវិញក្រុង។