ចេញផ្សាយ ០១ មីនា ២០២៣
44
ថ្ងៃពុធ ១០កើត ខែជល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងលោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមប្រជុំស្ដាប់ការបំភ្លឺសាវតាកាន់កាប់ដី និងការបង្ហាញឯកសារជាភស្តុតាង (ច្បាប់ដើម) របស់ឈ្មោះ ឈិន អាលឡែន ពាក់ព័ន្ធទីតាំងដី នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុបណ្តោះអាសន្ន ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ។