ចេញផ្សាយ ០១ មីនា ២០២៣
47
ថ្ងៃពុធ ១០កើត ខែជល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំមន្ត្រីខណ្ឌ ផ្នែក និងសង្កាត់ នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម ចុះល្បាតតាមបណ្ដោយទំនប់ការពារប៉ុលឌែ ១ និង៥ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានពិនិត្យការធ្វើវារីវប្បកម្មចិញ្ចឹមបង្គា និងមានការសាងសង់រោងក្នុងដីព្រៃកោងកាង និងបានធ្វើកិច្ចសន្យាបញ្ឈប់អោយម្ចាស់រុះរើចេញតាមកិច្ចសន្យា ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។