មាតិកា
ការចូលរួមកិច្ចប្រជុំស្តីពីការគ្រប់គ្រងអាជីវកម្មនេសាទចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ទូកអួនអូសសមុទ្រក្នុងមូលដ្ឋានស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២៧ កុម្ភៈ ២០២៣
53
ថ្ងៃចន្ទ ៨កើត ខែជល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី ណែត សារ៉េម អនុប្រធា លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរ លោក ឯម ភា នាយខណ្ឌ និងនាយផ្នែក នាយសង្កាត់រដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំស្តីពីការគ្រប់គ្រងអាជីវកម្មនេសាទចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ទូកអួនអូសសមុទ្រក្នុងមូលដ្ឋានស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាលទ្ធផល៖ ក្រុមការងារសម្រេចអោយប្រជានេសាទបញ្ឈប់ការនេសាទទូកអូសគូពីពេលនេះតទៅ និងអោយម្ចាស់ទូកធ្វើកិច្ចសន្យា ផ្តឹតមេដៃទុកជាភស្តុតាង ដោយមានការចូលរួមពី លោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកស្ទឹងហាវ លោកនាយ នាយរងអធិការដ្ឋានជលផលសមុទ្រ សហគមន៍នេសាទ និងប្រជានេសាទចំនួន ៣៣នាក់ នៅសាលាស្រុកស្ទឹងហាវ ។
ចំនួនអ្នកចូលទស្សនា
Flag Counter