មាតិកា
ការចូលរួមសិក្ខាសាលាស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង និងប្រកាសក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធ សម្រាប់គម្រោង «ការអនុវត្តកម្មវិធីសកម្មភាពយុទ្ធសាស្ត្រសម្រាប់សមុទ្រចិនខាងត្បូង និងឈូងសមុទ្រថៃ»
ចេញ​ផ្សាយ ២៧ កុម្ភៈ ២០២៣
55
ថ្ងៃចន្ទ ៨កើត ខែជល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី ណែត សារ៉េម អនុប្រធា លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមសិក្ខាសាលាស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង និងប្រកាសក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធ សម្រាប់គម្រោង «ការអនុវត្តកម្មវិធីសកម្មភាពយុទ្ធសាស្ត្រសម្រាប់សមុទ្រចិនខាងត្បូង និងឈូងសមុទ្រថៃ» នៅខេត្តកំពត។ សិក្ខាសាលានេះមានគោលបំណង៖ ក- បង្ហាញពីសាវតារផែនការសកម្មភាព និងផែនការថវិកា សម្រាប់ការអនុវត្តគម្រោង។ ខ- ផ្សព្វផ្សាយពីភារកិច្ចរបស់ក្រុមការងារ ដូចមាននាមក្នុងសេចក្តីប្រកាសជូនភ្ជាប់ និងពិភាក្សាផ្តល់ធាតុចូលសម្រាប់ការអនុវត្តគម្រោង។ ដោយមានការចូលរួមពីក្រុមការងារក្រសួងបរិស្ថាន និងរដ្ឋបាលជលផល នាយកដ្ឋានអភិរក្ស ខេត្តនៅតំបន់ឆ្នេរ ទាំង៤ មន្ទីរបរិស្ថានតំបន់ឆ្នេរ និង ខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរ និងអង្គការ​FFI , FACT, MCC, WEA។
ចំនួនអ្នកចូលទស្សនា
Flag Counter