ចេញផ្សាយ ២៧ កុម្ភៈ ២០២៣
46
ថ្ងៃចន្ទ ៨កើត ខែជល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣
លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំការិយាល័យផែនការ គណនេយ្យ ចូលរួមកិច្ចប្រជុំពិភាក្សាករណីរបាយការណ៍សវនកម្មលើការអនុលោមតាមច្បាប់ និងបទបញ្ញាតិ្តនៅខេត្តព្រះសីហនុសម្រាប់ការិយបរិច្ឆេទ២០២១ ក្រោមអធិបតីភាពលោក ជាវ វិជ្ជាក់ អភិបាលរង នៃគណ:អភិបាលខេត្តព្រះសីហនុ ដែលមានការចូលរួមពីមន្ទីរ/អង្គភាពពាក់ព័ន្ធនៅសាលប្រជុំរដ្ឋបាលខេត្តព្រះសីហនុ។