ចេញផ្សាយ ២៤ កុម្ភៈ ២០២៣
49
ថ្ងៃសុក្រ ៥កើត ខែជល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងលោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានចូលរួមប្រជុំស្តីពីវឌ្ឍនភាពការងារប្រជាពលរដ្ឋចំនួន ២៥គ្រួសារ នៅភូមិអូរត្រាវ អណ្តូងថ្ម ត្រពាំងស្អុយ១ ត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដាក់សំណើទៅសាលាខេត្ត ដើម្បីស្នើកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើ និងស្នើសុំកម្មសិទ្ធិ ក្រោមអធិបតីលោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។ សមាសភាពចូលរួមមានក្រុមការងារសាលាស្រុក ទីចាត់ការអន្តរវិស័យសាលាខេត្ត ការិយាល័យភូមិបាលស្រុក តំណាង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
ក្រោយពីស្តាប់របាយការណ៍សាលាស្រុក និងឆ្លងកាត់ការពិភាក្សា អង្គប្រជុំសម្រេច÷
ក/អង្គភាពជំនាញ រដ្ឋបាលព្រៃឈើ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ការិយាល័យភូមិបាល ត្រូវធ្វើរបាយការណ៍បច្ចេកទេស ជូនសាលាស្រុក។
ខ/សាលាស្រុកត្រូវសរុបរបាយការណ៍ របស់មន្ទីរជំនាញ តាមគោលការបានឯកភាពគ្នា ដាក់ជូន ឯកឧត្តមអភិបាលខេត្តមួយជំហ៊ាន ដើម្បីស្នើមតិដឹកនាំបន្ថែម។