ចេញផ្សាយ ២៣ កុម្ភៈ ២០២៣
44
ថ្ងៃព្រហស្បតិ៍ ៤កើត ខែជល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំលោកអនុប្រធានមន្ទីរ និងមន្រ្តី ចូលរួមសិក្ខាសាលាស្តីពីការផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT) នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ថ្ងៃទី២៣-២៤ ខែកុម្ភ: ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តំណាងក្រសួងពាក់ព័ន្ធ តំណាងម្ចាស់ជំនួយ អង្គការដៃគួអភិវឌ្ឍន៍ ធនាគារ តំណាងមន្ទីរកសិកម្មខេត្តចំនួន១៧ ក្រុមហ៊ុន សហគមន៍កសិកម្ម និងសមាគមន៍នានា។