ចេញផ្សាយ ២១ កុម្ភៈ ២០២៣
42
ថ្ងៃអង្គារ ២កើត ខែជល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមពិធីសម្ពោធឆ្លង សាលប្រជុំសាលាគុណខេត្តព្រះសីហនុ និងពិធីផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃលើកទី៣០ ឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើងនៅវត្តពោធិ៍ពេជ្រគីរី ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីដូនជីតាជី ព្រះសង្ឃ និងមន្ទីរអង្គភាពជុំវិញ។