ចេញផ្សាយ ២១ កុម្ភៈ ២០២៣
47
ថ្ងៃចន្ទ ១កើត ខែជល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣
មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យការដាំដុះដំណាំរួមផ្សំរបស់កសិករ ណុះ ឌទ លើដីទំហំ ១៥ម៉ែត្រ×២០ម៉ែត្រ មានដូចជា ត្រកួន ស្ពៃមើម ផ្ទី ស្ពៃខ្មៅ និងជីអង្កាម ដោយគាត់បានប្រមូលផលបណ្តើរៗហើយ ក្នុងនោះ÷
-ផ្ទី និងនិងជីអង្កាម ប្រមូលផលបានចំនួន ២០គីឡូក្រាម លក់ក្នុងតម្លៃ៨ ០០០រៀល។
-ស្ពៃ និងត្រកួន ប្រមូលផលបាន ២០គីឡូក្រាម លក់ជាដុំ ក្នុង១ដុំតម្លៃ ១៥០០រៀល។
ក្នុងនោះមន្ត្រីជំនាញបានណែនាំពីការប្រើប្រាស់ជីឱ្យមានប្រសិទ្ធភាព និងលើករងតាមទៅតាមលក្ខណៈបច្ចេកទេស ដើម្បីបង្កើនការលូតលាស់របស់ដំណាំ។