ចេញផ្សាយ ១៨ កុម្ភៈ ២០២៣
46
ថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣
លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ខៀវ ថា មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម សហការជាមួយក្រុមហ៊ុន Ecoin soft និងលោក សុខន សាវុធ ទីប្រឹក្សាបច្ចេកទេស FAO ប្រចាំខេត្តព្រះសីហនុ បានធ្វើការចុះបំពាក់ប្រព័ន្ធតាមដានទូកនេសាទ Vessel Monitoring System (VMS) នៅផែនេសាទកោះខ្យង ឃុំអូរជ្រៅ ព្រៃនប់ លើទូកប្រវែងលើ ១៨ម៉ែត្រ បានចំនួន ១៣គ្រឿង។