ចេញផ្សាយ ១៨ កុម្ភៈ ២០២៣
40
ថ្ងៃសៅរ៍ ១៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំផ្នែករដ្ឋបាលជលផលព្រៃនប់ និងផ្នែករដ្ឋបាលជលផលទំនប់រលក ចុះពិនិត្យមើលព្រៃកោងកាង សហការជាមួយអាជ្ញាធរឃុំកែវផុស និងសហគមន៍នេសាទបឹងរំាង ស្ថិតភូមិសាស្រ្តស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផល៖
+ក្នុងស្រុកព្រៃនប់: ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ÷
-បានដកហូតវត្ថុតាងក្នុងដីព្រៃកោងកាងយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ រួមមាន៖
-ស៊ីម៉ង់ត៍ចំនួន ២បាវ -ដែកចំនួន ៩ដើម ក្នុង១ដើមប្រវែង ១២ម៉ែត្រ
-ធុងចំនួន ១ធុង
ដែលជនសង្ស័យមានបំណង់សាង់សងសំណង់ក្នុងដីព្រៃកោងកាង។
+ក្នុងស្រុកស្ទឹងហាវ ស្ថិតនៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ÷
-មានសង់រោងឈើទំហំ ៣ម×៦ម ក្នុងដីព្រៃកោងកាង
ក្នុងករណីនេះក្រុមការងារបន្តស្រាវជ្រាវរកជនសង្ស័យ ដើម្បីអនុវត្តតាមច្បាប់ស្តីជលផល។