មាតិកា
ការចុះប្រមូលទិន្នន័យតម្លៃទីផ្សារ និងស្រង់ស្ថិតិបរិមាណកសិផល
ចេញ​ផ្សាយ ១៧ កុម្ភៈ ២០២៣
45
ថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារការិយាល័យផែនការ គណនេយ្យ បានសហការណ៍ជាមួយអ្នកគ្រងគ្រងផ្សារលើ ចុះប្រមូលទិន្នន័យតម្លៃទីផ្សារ និងស្រង់ស្ថិតិបរិមាណកសិផល(បន្លែ) ដែលបានលក់ក្នុងផ្សារលើខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថា ក្នុងផ្សារមានតូបលក់បន្លែទាំងអស់ចំនួន ១១៣តូប ក្នុងនោះមាន÷ ១/តូបលក់ធំចំនួន ១៥តូប ដោយជាមធ្យមក្នុងមួយតូប មួយថ្ងៃលក់បានប្រមាណ ២១០០គីឡូក្រាម/ ២/តូបលក់មធ្យមចំនួន ៦០តូប ដោយជាមធ្យមមួយតូប មួយថ្ងៃលក់បានប្រមាណ ៤៥០គីឡូក្រាម។ ៣/តូបលក់តូចចំនួន ៣៨តូប ដោយជាមធ្យមមួយតូប មួយថ្ងៃលក់បានប្រមាណ ៥០គីឡូក្រាម។ ដូចនេះ បរិមាណបន្លែដែលបានលក់ជាមធ្យមក្នុងមួយថ្ងៃនៅផ្សារលើគឺ ៦០ ៤០០គីឡូក្រាម។
ចំនួនអ្នកចូលទស្សនា
Flag Counter