ចេញផ្សាយ ១៧ កុម្ភៈ ២០២៣
45
ថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣
មន្ត្រីបសុពេទ្យ បានចុះជួយផ្តល់បច្ចេកទេសចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារជូនកសិករ យ៉ែម ផេន រស់នៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នមានមាន់សរុបចំនួន ៩០ក្បាល ដោយប្រើប្រាស់ចំណីដែលជុំវិញផ្ទះមាន ស្រូវ អង្ករ កន្ទក់ និងត្រកួន។ ក្រោយពីបានសាកសួរគាត់រួចមក មន្ត្រីជំនាញបានណែនាំបន្ថែមទាក់ទងទៅការចិញ្ចឹមដែលមានប្រសិទ្ធភាព ក្នុងមានការធ្វើអនាម័យលើសត្វ ទ្រុង ស្នូកចំណី ការផ្តល់ទឹកអោយបានត្រឹមត្រូវ ការចាក់វ៉ាក់សាំងការពារ ការព្យាបាលជំងឺ និងជាពិសេសការផ្សំចំណីដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដូចជាប្រូតេអ៉ីន វីតាមីន និងសារធាតុរ៉ែមួយចំនួនទៀត ដើម្បីជួយជំរុញការធំធាត់លើមាន់ចិញ្ចឹមរបស់គាត់។