ចេញផ្សាយ ១៦ កុម្ភៈ ២០២៣
42
ថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងលោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "ការបង្កើនការយល់ដឹង និងវិធានការការពារបរិស្ថាន និងសង្គម សម្រាប់សហគ្រាសកែច្នៃផលជលផលក្រោយប្រមូលផល" នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ក្រោមការរៀបចំរបស់គម្រោង CAPFISH - Capture នៃអង្គការ UNIDO ដែលមានការចូលរួមពីនាយកដ្ឋានកែច្នៃ នៃរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតំបន់ឆ្នេរ ខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កណ្តាល តាកែវ ភ្នំពេញ និងខណ្ឌរដ្ឋបាលជលផល កណ្តាល ភ្នំពេញ និងតាកែវ។