មាតិកា
ការចូលរួមសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ ១៦៨អនប្រ.បក ស្តីពីក្របខណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច និងអនុក្រឹត្យលេខ ១០៨អនប្រ.បក ស្តីពីវិធាន និងនិតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ
ចេញ​ផ្សាយ ១៦ កុម្ភៈ ២០២៣
49
ថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ យោងលិខិតលេខ ៧៤០សហវ.លស.អ ចុះថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកស្រី យ៉ុន លីដា ប្រធានការិយាល័យផែនការ គណនេយ្យ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ ១៦៨អនប្រ.បក ស្តីពីក្របខណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច និងអនុក្រឹត្យលេខ ១០៨អនប្រ.បក ស្តីពីវិធាន និងនិតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ រតនៈ អគ្គាធិការនៃអគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានការិយាល័យគណនេយ្យ នៃមន្ទីរ-អង្គភាព ជុំវិញខេត្ត ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter