ចេញផ្សាយ ១៦ កុម្ភៈ ២០២៣
45
ថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣
លោក ហ៊ាប ចាន់ណាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមសិក្ខាសាលាស្តីពីការដាក់ឱ្យដំណើរគម្រោង(កាត់បន្ថយហានិភ័យនៃជំងឺប៉េសជ្រូកអាហ្រី្វក និងការស្ដារឡើងវិញសម្រាប់កសិករចិញ្ចឹមខ្នាតតូច) ក្រោមអធិបតីភាពលោកបណ្ឌិត ស៊ន សាន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគាររីជិនស៊ីអង្គរខេត្តសៀមរាប ដោយមានការចូលរួមពីប្រធាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលទាំង ២៥រាជធានី/ខេត្ត។