ចេញផ្សាយ ១៥ កុម្ភៈ ២០២៣
46
ថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣
លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលទំនប់រលក និងលោក ខៀវ ថា មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានសហការជាមួយក្រុមហ៊ុន Ecoin soft និងលោក សុខន សាវុធ ទីប្រឹក្សាបច្ចេកទេស FAO ប្រចាំខេត្តព្រះសីហនុ បានធ្វើការចុះបំពាក់ ប្រព័ន្ធតាមដានទូកនេសាទ Vessel Monitoring System (VMS) នៅផែនេសាទទំនប់រលក សង្កាត់១ ក្រុងព្រះសីហនុ បានចំនួន ៥គ្រឿង លើទូកប្រវែងលើ ១៨ម៉ែត្រ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។