មាតិកា
ចុះពិនិត្យទីតាំងដាំកូនកោងកាង ដែលបានដាំនៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហ
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២៣
42
ថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងដាំកូនកោងកាង ដែលបានដាំនៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានអត្រារស់ប្រមាណជា ៩៥ភាគរយ។ បញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីដាំកោងកាងអនុស្សាវរីយ៍ នៃមហា សន្និបាត លើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ដោយមានការចូលរួមពីប្រតិភូនៃប្រទេសជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក។ ទីតាំងរៀបចំដាំកូនកោងកាងដែលមានចំនួន ២,៣៨៨ ដើមនេះ ស្ថិតនៅក្នុងឃុំតានៃ ស្រុកព្រៃនប់ ត្រូវបានឯកឧត្តមអភិបាលខេត្តប្រសិទ្ធនាមថា «សួនកោងកាង សាងស្នេហ៍» ដែលបង្ហាញពីនិមិត្តរូប នៃសេចក្តីស្រឡាញ់ និងចំណង មិត្តភាព ភាតរភាព សាមគ្គីភាពយូរអង្វែង រវាងសមាជិកនៃក្លឹបឆ្នេរទាំងអស់។
ចំនួនអ្នកចូលទស្សនា
Flag Counter