ចេញផ្សាយ ១៤ កុម្ភៈ ២០២៣
47
ថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចុះពិនិត្យការងារ ភ្ជួរ កាប់សំអាតព្រៃ និងស្មៅជុំវិញចម្ការឈើក្រញូង គគីរ ដាំឆ្នាំ២០១៨ ស្ថិតនៅក្នុងស្ថានីយស្តារព្រៃឈើអូរថ្ម ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផល÷
មានការស្ថាបនាផ្លូវដីមួយខ្សែស្របផ្លូវល្បឿនលឿន កាត់ចម្ការឈើផ្តៀកដាំឆ្នាំ២០១៦ ដោយត្រាស់សេតួផ្លូវបានប្រមាណ ១០០ម និងទទឹងប្រមាណ ១០ម ក្រាលគ្រោះក្រហម ដែលជាគម្រោងរបស់ក្រសួងការពារជាតិ ឆ្ពោះទៅតំបន់អភិវឌ្ឍន៍ក្នុងតំបន់ក្បាលឆាយ។