មាតិកា
ការផ្តល់ទិន្នន័យបំពេញបន្ថែមទៅវិញទៅមករវាង អន្តរវិស័យ
ចេញ​ផ្សាយ ១២ កុម្ភៈ ២០២៣
56
ថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចូលរួមប្រជុំតាមការអញ្ជើញពីនាយកអន្តរវិស័យសាលាខេត្ត ដើម្បីផ្តល់ទិន្នន័យបំពេញបន្ថែមទៅវិញទៅមករវាង អន្តរវិស័យមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ខណ្ឌរដ្ឋបាលព្រៃឈើ) តាមអនុក្រឹត្យកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២។ ជាលទ្ធផលបឋម យើងមានអនុក្រឹត្យសរុប ១២៥ នៅសល់ ៥មិនទាន់បញ្ចូល និងត្រូវញែកអនុក្រឹត្យដោយឡែកពីគ្នាទៅតាមស្រុកនីមួយៗ។ ពេលរួចរាល់ស្ថាពរ ក្រុមនិងចែកទិន្នន័យគ្នា ដើម្បីមានមូលដ្ឋានក្នុងការគ្រប់គ្រង។
ចំនួនអ្នកចូលទស្សនា
Flag Counter