មាតិកា
ការចុះជួបកសិករវឹក ធឿន រស់នៅភូមិត្រពាំងស្អុយ១
ចេញ​ផ្សាយ ១២ កុម្ភៈ ២០២៣
45
ថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះជួបកសិករ វឹក ធឿន រស់នៅភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គាត់ដាំត្រសក់លើផ្ទៃដីទំហំ ៣៤០០ម៉ែត្រការ៉េ ចាប់ផ្ដើមប្រមូលផលក្នុងមួយថ្ងៃបានចំនួន ៤០ ទៅ ៥០គីឡូក្រាម លក់ទៅលើទីផ្សារក្នុងតម្លៃចំនួន ៣ ៥០០រៀល។ ដំណាំត្រសក់របស់គាត់មានសត្វល្អិតចង្រៃបំផ្លាញ់តិចតួច ក្នុងឱកាសនោះមន្ត្រីជំនាញបានផ្ដល់ការណែនាំបន្ថែមលើការសម្អាតគល់ត្រសក់អោយបានល្អ ដើម្បីកំចាត់ពពួកមេរោគ និងការស្មៅ ចេញពីគល់ត្រសក់។
ចំនួនអ្នកចូលទស្សនា
Flag Counter