ចេញផ្សាយ ១១ កុម្ភៈ ២០២៣
49
ថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះតាមដាន និងត្រួតពិនិត្យការចិញ្ចឹមទាយកពងរបស់កសិករ លី ផល នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចិញ្ចឹមទាចំនួន ២ ៣០០ក្បាល ផ្តល់ស៊ុតចាប់ពីដល់ ៦៥ ទៅ ៧០ភាគរយ លក់ចេញក្នុងតម្លៃ ៥០០រៀល/គ្រាប់ នៅផ្សារស្ទឹងហាវ ផ្សារទំនប់រលក និងផ្សារក្នុងក្រុងព្រះសីហនុ។ ក្នុងឱកាសនេះមន្រ្តីជំនាញបានផ្តល់នូវបច្ចេកទេសបន្ថែមដើម្បីឱ្យអត្រាពងកើនឡើងថែមទៀត។