មាតិកា
ការចូលរួមប្រជុំគណ:កម្មការដ្ឋបាល ដើម្បីកំណត់ដីចំណីផ្លូវ អូរ ប្រឡាយ ព្រែក បឹង និងដីចំណីសាធារណ:ផ្សេងៗ នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២៣
45
ថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ ចូលរួមប្រជុំគណ:កម្មការដ្ឋបាល ដើម្បីកំណត់ដីចំណីផ្លូវ អូរ ប្រឡាយ ព្រែក បឹង និងដីចំណីសាធារណ:ផ្សេងៗ នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក លៀម សូដា អភិបាលរង នៃគណ:អភិបាលខេត្ត ដោយមានការចូលរួម លោក ចេង ស្រុ៊ង ប្រធានមន្ទីររៀបចំ នគរូបនីយកម្ម សំណង់ និងសុរិយោដី និងក្រុមការងារអភិបាលរងស្រុក និងគណ:កម្មការដ្ឋបាលកំណត់ចំណី ផ្លូវ ព្រែក អូរ ប្រឡាយ មានទីតាំងស្ថិតនៅសាលាឃុំអូរឧកញ៉ាហេង។
ចំនួនអ្នកចូលទស្សនា
Flag Counter