ចេញផ្សាយ ០៩ កុម្ភៈ ២០២៣
40
ថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣
មន្ត្រីបសុពេទ្យ បានចុះជួបកសិករ ទឹម សារិទ្ធ រស់នៅភូមិបត់រសិមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចិញ្ចឹមមាន់ស្រែជាលក្ខណៈគ្រួសារមានមាន់តូចធំ ៩០ក្បាល ដោយខ្វះបច្ចេកទេស មន្ត្រីជំនាញបានណែនាំពីបច្ចេកទេសចិញ្ចឹមតាមបែបលក្ខណៈគ្រួសារ ដែលទទួលផលបានល្អលើចិញ្ចឹមក្នុងនោះគឺ÷
ក.ការជ្រើសរើសពូជដែលធន់
ខ.ការផ្តល់ចំណីតាមដំណាក់កាល ដែលមានជុំវិញផ្ទះ
គ.ការធ្វើអនាម័យទ្រុង ស្នូក និងកន្លែងសាងសងទ្រុង
ឃ.ការចាក់វ៉ាក់សាំងការពារ និងព្យាបាល។