ចេញផ្សាយ ០៨ កុម្ភៈ ២០២៣
46
ថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣
លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ និងលោក គង់ សំអុល នាយសង្កាត់រដ្ឋបាលព្រៃឈើព្រះសីហនុ សហការជាមួយអាជ្ញាធរឃុំអូរឧកញ៉ាហេង បានចុះបញ្ជ្រាប និងផ្សព្វផ្សាយបន្តនូវខ្លឹមសារសេចក្តីជូនដំណឹងរបស់អន្តរក្រសួង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អំពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃនារដូវក្តៅនេះ។ បន្ទាប់មកក្រុមបានចុះទៅផ្សព្វផ្សាយផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋនៅទីប្រជុំជន ស្ថិតក្នុងភូមិអូរត្រសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រមទាំងបានប្រគល់ជូនឯកសារសេចក្តីជូនដំណឹងដល់លោក អ៊ូ តាប់ អនុភូមិអូរត្រសេក ដើម្បីជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបន្តផងដែរ។