មាតិកា
ការលែងអណ្តើកសមុទ្រ
ចេញ​ផ្សាយ ០៧ កុម្ភៈ ២០២៣
57
ថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ សហគមន៍នេសាទភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង បានទទួលអណ្តើកសមុទ្រចំនួន ១ក្បាល ពីអ្នកនេសាទឈ្មោះ ឡាយ ហុឹង ភេទ ប្រុស មានទីលំនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នេសាទបានអណ្តើកចំនួន ១ក្បាល ជាប់ឧបករណ៍សន្ទូចដោយចៃដន្យ ដោយគាត់ធ្លាប់បានទទួលការផ្សព្វផ្សាយការអភិរក្សអណ្តើកសមុទ្រពីមន្ត្រីអភិរក្សខណ្ឌរដ្ឋបាលជលផលកំពង់សោមកន្លងមក ទើបយកមកប្រគល់ជូនសហគមន៍។ បន្ទាប់ពីបានទទួលអណ្តើកពីអ្នកនេសាទរួចមកជនបង្គោលអភិរក្សអណ្តើកនៅក្នុងសហគមន៍បានធ្វើការតាមលក្ខណ:បច្ចេកទេសឃើញថា÷អណ្តើកនេះ ជាប្រភេទល្មិច មានបណ្តោយប្រវែង ៥១សង់ទីម៉ែត្រ និងទទឹងប្រវែង ៤៣សង់ទីម៉ែត្រទម្ងន់ ១២,៥០គីឡូក្រាម បានកឹបស្លាកលេខនៅដៃខាងឆ្វេង KH2253 បន្ទាប់មកបានលែងចូលទៅសមុទ្រធម្មជាតិ ក្នុងដែនសហគមន៍ភូមិដើមថ្កូវ ក្រោមបរិយាកាសរីករាយ។
ចំនួនអ្នកចូលទស្សនា
Flag Counter