ចេញផ្សាយ ០៣ កុម្ភៈ ២០២៣
52
ថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣
លោក ពៅ សីលា អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក លោកស្រី ណែត សារ៉េម អនុប្រធានការិយាល័យផែនការ គណនេយ្យ និងលោក ណុំ ប៊ុនថន មន្ត្រីការិយាល័យផែនការ គណនេយ្យ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៍ណែនាំលេខ ០១៣ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោក លោកស្រី ដែលជារជ្ជទេយ្យករចំណូល រជ្ជទេយ្យករបុរេប្រទាន និងភ្នាក់ងារបើកផ្តល់ នៃមន្ទីរ អង្គភាពជុំវិញខេត្ត។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងនៅក្នុងសាលប្រជុំនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ។