ចេញផ្សាយ ០៣ កុម្ភៈ ២០២៣
44
ថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣
លោក អ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកំពង់សីលា ក្រោមអធិបតីភាពលោក ដឹក ហ៊ួ ប្រធានក្រុមប្រឹក្សាស្រុកកំពង់សីលា និងលោក ឆាយ សុគន្ធដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សីលា ដោយមានការចូលរួមពីគណៈអភិបាលរងស្រុក ការិយាល័យ អង្គភាព កងកម្លាំង ព្រមទាំងរដ្ឋបាលឃុំទាំង៤។