ចេញផ្សាយ ០៣ កុម្ភៈ ២០២៣
48
ថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣
លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីបច្ចេកទេស សហការជាមួយ មេឃុំ មេភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់ថ្នាំការពារ ជំងឺអុតក្តាមគោ ក្របី នៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលទ្ធផលចាក់បានចំនួនសរុប ៤៤៦ក្បាល ក្នុងនោះគោចំនួន ៤០៦ក្បាល និងក្របី ៤០ក្បាល។ ក្នុងឱកាសនេះដែរក៏បានធ្វើការផ្តល់វាក់សាំងអុតក្តាម ជូនភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីជួយចាក់បន្តជូនប្រជាពលរដ្ឋថែមទៀតផងដែរ។