មាតិកា
ការចុះពិនិត្យការចិញ្ចឹមទាយកពងរបស់កសិករ ស៊ន ម៉ៅ រស់នៅភូមិទួលទទឹង
ចេញ​ផ្សាយ ០២ កុម្ភៈ ២០២៣
54
ថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីបសុព្យាបាល បានចុះពិនិត្យការចិញ្ចឹមទាយកពងរបស់កសិករ ស៊ន ម៉ៅ រស់នៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចិញ្ចឹមទាយកពងចំនួន ១២០០ក្បាល ដែលអាចផ្តល់ពងបានចំនួន ១០០០គ្រាប់ក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ៥០០រៀល ក្នុងមួយគ្រាប់ ដោយដឹកលក់ខ្លួនឯងខ្លះ និងបោះឱ្យម៉ូយតាមតូបក្នុងស្រុកព្រៃនប់។ លក្ខណៈពិសេសលើការចិញ្ចឹមទារបស់គាត់ដោយប្រើប្រាស់ចំណីធម្មជាតិទាំងស្រុង ដែលមានតាមវាលស្រែ តាមព្រែក ដែលសំបូរដោយខ្យងខ្ចៅក្នុងស្រែរបស់ប្រជាពលរដ្ឋបន្ទាប់ពីច្រូតកាត់រួច។
ចំនួនអ្នកចូលទស្សនា
Flag Counter