ចេញផ្សាយ ០២ កុម្ភៈ ២០២៣
50
ថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣
មន្ត្រីបសុព្យាបាល បានចុះជួបកសិករចិញ្ចឹមមាន់ឈ្មោះ យី លឹម ហេងរស់នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលចិញ្ចឹមមាន់ចំនួន ១២០ក្បាល។ ការចិញ្ចឹមរបស់គាត់ប្រើប្រាស់ចំណីធម្មជាតិ ដូចស្រូវ អង្ករ កន្ទក់ និងបន្លែដែលមាននៅជុំវិញផ្ទះ។ ក្រោយជួបកសិករ មន្ត្រីជំនាញបានណែនាំពីការប្រើប្រាស់ចំណីទៅតាមអាយុមាន់ ដូចជាចំណីសម្រេចដែលល្អបំផុតសម្រាប់កូនមាន់ ការប្រើប្រាស់ថ្នាំការពារ និងការធ្វើអនាម័យទ្រុង និងសត្វ។