ចេញផ្សាយ ០២ កុម្ភៈ ២០២៣
52
ថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំលោក គីវ ចាន់មករា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ណុំ ប៊ុនថន មន្ត្រីការិយាល័យផែនការគណនេយ្យ មកចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ឃុំ និងស្រុក នៃថ្នាក់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ទឹង គឹមហេង សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ មានការចូលរួមពីលោក-លោកស្រី មកពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អង្គការ និងសមាគមន៍នានា នៅសាលប្រជុំស្រុកព្រៃនប់ ខេត្តព្រះសីហនុ។