ចេញផ្សាយ ៣១ មករា ២០២៣
48
ថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខខេត្តព្រះសីហនុ បានដឹកនាំលោក គីវ ចាន់មករា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ណុំ ប៊ុនថន មន្ត្រីការិយាល័យផែនការគណនេយ្យ មកចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) សង្កាត់ និងក្រុង នៃក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ហេង ស៊ឺ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ មានការចូលរួមពីលោក-លោកស្រី មកពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អង្គការ និងសមាគមន៍នានា នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ខេត្តព្រះសីហនុ។